CDC៖ កម្ពុជាមានទុនវិនិយោគជាង ២២,៥ប៊ីលានដុល្លារ គិតចាប់ពីឆ្នាំ២០១៦ ដល់ខែសីហា ឆ្នាំ២០១៩

FN ៖ លោក ជា វុទ្ធី អគ្គលេខាធិការង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា គិតចាប់តាំងពីឆ្នាំ២០១៦ មកដល់ខែសីហា ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចឯកភាពលើគម្រោង វិនិយោគចំនួន ៨៣១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ២២,៥ប៊ីលានដុល្លារអាមេរិក។ ការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានធ្វើឡើងនៅក្នុងឱកាសដែល អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «សក្តានុពលនៃការវិនិយោគនៅកម្ពុជា» នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ នាទីស្ដីការគណៈរដ្ឋមន្ដ្រី។ លោក ជា វុទ្ធី បានថ្លែងថា ឈរលើមូលដ្ឋាននៃសុខសន្តិភាព និងស្ថិរភាពនយោបាយយ៉ាងរឹងមាំ ក្នុងរយៈពេលជាងពីរទស្សវត្សរ៍ចុងក្រោយនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ច ប្រចាំឆ្នាំជាមធ្យមក្នុងរង្វង់ ៧,៧% ហើយបានចាកចេញពីឋានៈ ជាប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ២០១៥។ លោកបញ្ជាក់ថា «នៅក្នុងវិស័យវិនិយោគ កម្ពុជាក៏សម្រេចបាននូវលទ្ធផលយ៉ាងល្អប្រសើរ ដោយគិតតចាប់តាំងពីឆ្នាំ២០១៦ មកដល់ខែសីហា ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចឯកភាពលើគម្រោង វិនិយោគចំនួន ៨៣១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ២២,៥ប៊ីលានដុល្លារអាមេរិក»។ … Continue reading CDC៖ កម្ពុជាមានទុនវិនិយោគជាង ២២,៥ប៊ីលានដុល្លារ គិតចាប់ពីឆ្នាំ២០១៦ ដល់ខែសីហា ឆ្នាំ២០១៩